WASHINGTON៖ លោក Joe Biden បានក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដោយបានប្រកាសថា “លទ្ធិប្រជាធិបតេយ្យបានយកឈ្នះ”។ នៅពេលដែលលោកបានកាន់តំណែងស្របពេលដែលជាតិសាសន៍បានបែកបាក់គ្នាយ៉ាងខ្លាំង ហើយទទួលឥទ្ធិពលពីវិបត្តិនានាកាន់តែធំឡើងៗ ជាជាងអ្វីដែលអ្នកជំនាន់មុនរបស់លោកបានជួបប្រទះ ។

លោក Biden បានស្បថនៅវេលាម៉ោង ១១:៤៩ ល្ងាច (ម៉ោងក្នុងស្រុក) បានថ្លែងសុន្ទរកថាបើកសម្ពោធរយៈពេល ២១ នាទីដើម្បីអំពាវនាវឲ្យមានសាមគ្គីភាពនិងផ្តល់សារសុទិដ្ឋិនិយមមួយទៅកាន់ជនជាតិអាមេរិកដោយអាចឆ្លងកាត់គ្រាលំបាកហើយធ្វើការរួបរួមជាមួយគ្នាឡើងវិញ។ ពិធីនេះ ត្រូវបានគេធ្វើឡើងវិញ ដោយសារតែបញ្ហានៃការឆ្លងរាលដាលនៃវីរុសកូរូណា ដែលមានចំណាត់ការសន្តិសុខខ្ពស់ ខណៈមានហេតុការណ៍កុបកម្មនៅកាពីតូលកើតឡើងកាលពីពីរសប្តាហ៍មុន។

នៅដើមសុន្ទរកថារបស់លោក Biden បាននិយាយថា “តាមរយៈយុគសម័យ អាមេរិចត្រូវបានសាកល្បងអ្វីជាថ្មី ហើយអាមេរិចបានប្រឈមមុខនឹងបញ្ហានានា“។ “ថ្ងៃនេះយើងអបអរជ័យជំនះមិនមែនត្រឹមតែនាមជាបេក្ខជនទេ ប៉ុន្តែមកពីបុព្វហេតុមួយគឺបុព្វហេតុលទ្ធិប្រជាធិបតេយ្យ”។

ទទឹមនឹងនេះដែរ លោក Biden បានលើកឡើងពីបញ្ហាប្រឈមមុខដោយទទួលស្គាល់ពីវីរុសរាតត្បាត ដែលកំពុងកើនឡើង ហើយបានឆក់យកអាយុជីវិតមនុស្សជាង ៤០ ម៉ឺននាក់នៅសហរដ្ឋអាមេរិក បានក្លាយជាបញ្ហាធំធេងមិនដូចប្រទេសដទៃទៀតឡើយ។ ជំងឺរាតត្បាតនេះទៀតសោធ ជាហេតុនាំអោយមានការធ្លាក់ចុះជាគំហុកដល់បញ្ហាសេដ្ឋកិច្ច បូករួមទាំងការតវ៉ាយ៉ាងក្តៅគគុកកន្លងមក បានធ្វើឱ្យប្រទេសនេះមានការគិតគូរឡើងវិញអំពីអំពើអយុត្តិធម៌ជាតិ។

ដោយដាក់ដៃរបស់លោកលើគម្ពីរកក្រាស់ ៥ អ៊ីញដែលមាននៅក្នុងគ្រួសាររបស់គាត់អស់រយៈពេលជាងមួយសតវត្សរ៍ហើយនោះ លោក Biden បានស្បថចូលកាន់តំណែង ដែលគ្រប់គ្រងដោយប្រធានផ្នែកយុត្តិធម៌អាមេរិកលោក John Roberts ដែលនិយាយភ្ជាប់ទៅនឹងប្រធានាធិបតីថា “ថែរក្សា ការពារ និងគាំពាររដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក"។

លោក Biden បានអំពាវនាវឲ្យជនជាតិអាមេរិកាំងជំនះការបែកបាក់ដោយប្រកាសថា “បើគ្មានឯកភាពទេគ្មានសន្តិភាពឡើយ” ។ “យើងត្រូវតែបញ្ចប់សង្គ្រាមអហិង្សានេះដែលលេចចេញជាពណ៌ក្រហមទល់នឹងខៀវ ជនបទទល់នឹងទីប្រជុំជន អភិរក្សនិយមទល់នឹងសេរីនិយម” ។ "យើងអាចធ្វើរឿងនេះបានប្រសិនបើ យើងបើកដួងចិត្តរបស់យើងជំនួសការធ្វើឱ្យចិត្តយើងរឹង"។

គួរបញ្ជាក់ថា លោក Biden អាយុ ៧៨ ឆ្នាំបានក្លាយជាប្រធានាធិបតីអាមេរិកចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ