ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីហាមឃាត់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើវេទិកាបណ្តាញសង្គមពិសេស Tik Tok ដោយសារព្រួយបារម្ភថាទម្រង់នៃការលក់នេះប៉ះពាល់ដល់អាជីវកម្មខ្នាតតូច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Guardian នៅថ្ងៃទី២៨ កញ្ញា ២០២៣។
ក្នុងនោះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានលើកឡើងពីហេតុផលមួយចំនួននៃការហាមប្រាមនេះរួមមាន ការពារទីផ្សារក្រៅបណ្តាញមានដូចជាអាជីវកម្មខ្នាតតូច និងមធ្យម ។ ការការពារអ្នកប្រើប្រាស់ចំពោះទំនិញក្លែងក្លាយដែលលក់នៅលើបណ្ដាញសង្គម ខណៈរាល់ការទិញ ពុំអាចបង្វិលប្រាក់វិញបាន និងធ្វើការប្រកួតប្រជែងទីផ្សាយដោយយុត្តិធម៌ និងបែបប្រពៃណី៕