អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក និងអង់គ្លេសអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវអំពើហឹង្សាក្នុងប្រទេសស៊ូដង់ ដែលការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងប៉ារ៉ា បណ្ដាលឲ្យមនុស្ស១៨៥នាក់បានស្លាប់ និងជាង១,៨០០នាក់ផ្សេងទៀត រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានបញ្ជាក់យ៉ាងដូច្នេះថា មានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការប្រយុទ្ធគ្នា និងអំពើហិង្សាដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ូដង់ ជាពិសេសការគំរាមកំហែងដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់។ 

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជែមស៍ ក្លេវើលី បាននិយាយយ៉ាងដូច្នេះថា ពួកយើងអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយវិលត្រឡប់ទៅរកការចរចា ហើយនោះគឺជាលទ្ធផលដែលភាគីពាក់ព័ន្ធចង់បាននៅទីបំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ