(មណ្ឌលគិរី)៖ ជម្លោះក្នុងគ្រួសារមួយបានកើតឡើង គួឲ្យសង្វេគ ផងអស់សំណើចផង ខណៈប្តីនិងប្រពន្ធ ប្រើអំពើរហិង្សាក្នុងនៅថ្ងៃសែនចូលឆ្នាំប្រពីណីចិន វៀតណាម កាលពីវេលាម៉ោង ១១ និង ៥០ នាទីយប់ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០២១។ ភាគគីខាងលោកប្តីកូនខ្មែរ ឈ្មោះ ញ៉ាប ញ៉ានភេទប្រុស អាយុ៣៧ឆ្នាំ ជនខ្មែរមុខរបរកសិករ មានស្រុកកំនើត នៅភូមិ បុស្ស ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ។

 

បច្ចុប្បន្នរស់នៅភូមិពូរ៉ា ដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (ត្រូវជាប្តី) ឯប្រពន្ធជាជនរងគ្រោះ ឈ្មោះយានស្រន អាយុ ៣៦ឆ្នាំ ជនជាតិព្នង មានស្រុកកំណើត នឹងបច្ចុប្បន្ននៅភូមិ ពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសបែកមុខបែកមាត់។

បើយោងតាមការសួខាងលោកប្តីរបស់សមត្ថកិច្ចថា៖ដំបូងមុនពេលដែលកើតហេតុឡើងនោះ បណ្ដាលមកពីប្រពន្ធបង្ខំលោកប្តីឲ្យទៅសែនព្រេននៅថ្ងៃចូលឆ្នាំប្រពីណីជនជាតិចិន តែ ប្ដីមិនព្រមធ្វើតាម ការបង្ខំរបស់ប្រពន្ធដូចជាញយៗពេក ម្ដងជាពីដងដដែលដដែល ក៏ប្រកែកគ្នា ខណៈលោកប្តីមានជាតិស្រវឹងផងនោះ ក៏ទ្រាំមិនបានក៏វ៉ៃប្រពន្ធបែកមុខមាត់របួសទៅដេកពេទ្យទៅ។

បច្ចុប្បន្នជនរងគ្រោះ បានសាច់ញាតិបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលគីរី។ ចំណែកជនសង្ស័យ(លោកប្តី)បានឃាត់ខ្លួន នៅប៉ុស្តិ៍ រដ្ឋបាលដើម្បីអនុវត្តតាមនិតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ