អន្តរជាតិ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់ប្រទេសជប៉ុនបានកើនឡើងដល់ ២.៦ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ខណៈដែលការបង្កើតឱកាសការងារបានធ្លាក់ចុះពី ២.៤ភាគរយកាលពីខែមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ៣១ មីនា ២០២៣។
អត្រាគ្មានការងារធ្វើរបស់ប្រទេសជប៉ុន ដែលត្រូវបានកែសម្រួលតាមរដូវកាល គឺខ្ពស់ជាងការព្យាករណ៍ជាមធ្យម ២.៤ភាគរយនៅក្នុងការស្ទង់មតិ។ ទិន្នន័យរបស់ក្រសួងការងារជប៉ុនបានបង្ហាញថា សមាមាត្រការងារចំពោះអ្នកដាក់ពាក្យបានធ្លាក់ចុះដល់ ១.៣៤ ដែលទាបជាងការព្យាករណ៍ជាមធ្យម ១.៣៦ នៅក្នុងការស្ទង់មតិ។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនអាចប្រឈមនឹងកង្វះកម្មករជាង ១០លាននាក់នៅក្នុងឆ្នាំ ២០៤០ខាងមុខ នៅពេលដែលកំណើនប្រជាជនធ្លាក់ចុះ ជាពិសេសប្រជាជនវ័យចំណាស់៕