អាមេរិក និងចិន បើកកិច្ចចរចា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកស្ថិរភាពសម្រាប់ទំនាក់ទំនងទ្វេភាគី
1 ឆ្នាំ មុន
វ៉ាស៊ីងតោន៖ សហរដ្ឋអាមេរិក និងចិនបានបើកកិច្ចចរចា នៅទីក្រុងវ៉ាស៊ីនតោន ដោយបានអំពាវនាវឱ្យមាន «ស្ថិរភាព» សម្រាប់ទំនាក់ទំនង នៃមហាអំណាចពិភពលោកទំាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៧ តុលា ២០២៣។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ឲ្យមានស្ថិរភាពបន្ថែមទៀត បន្ទាប់ពីមានភាពច្របូកច្របល់ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ទាំងពីរនេះ។
លោក Wang បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ដែលលោកសង្កត់ធ្ងន់ថា នឹងផ្តល់ផលប្រយោជន៍ដល់ ភាគីទាំងសងខាង។ លោក Wang ថា «យើងអាចរក្សាស្ថិរភាពទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន និងធ្វើឱ្យពួកគេត្រឡប់ទៅរកផ្លូវនៃការអភិវឌ្ឍន៍ ប្រកបដោយភាពល្អ ស្ថិរភាព និងនិរន្តរភាព»៕RT