វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ២១០ ទល់នឹង១១២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី០៦ វិចិ្ឆកា ២០២៤។
ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប៕
គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកកំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី របស់ខ្លួន ដោយបេក្ខជនត្រូវប្រជែងយកចំនួនអសនៈតាមរដ្ឋរាប់សិប ទូទំាំងសហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រធានាធិបតីបាន៕