អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការស្លាប់មនុស្ស៧នាក់ នៅក្នុងប្រទេស ហ្គីណេ និង អេក្វាទ័រ (E.Guinea) ដោយសារមេរោគ ម៉ាបឺគ (Marburg) ដែលធ្វើឱ្យចំនួនមនុស្សស្លាប់កើនឡើងដល់ជិត៣០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Africa News នៅថ្ងៃទី ២៤ មីនា ២០២៣។

អង្គការសុខភាពពិភពលោកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះឡើងនៃមេរោគ ម៉ាបឺគ នៅក្នុងប្រទេស ហ្គីណេ និងអេក្វាទ័រ ជាមួយគ្នានេះដែរ មនុស្ស២០នាក់ទៀត ក៏ឆ្លងជំងឺនេះដែរ ហើយអ្នកឆ្លងទាំង២០នាក់នោះ មានសង្ឃឹមរស់តិចណាស់ ដោយសារតែពួកគេមានអាការៈ គ្រុនក្តៅ និងរលាកពោះវៀនធំ ថែមទៀត។

ការផ្ទុះឡើងនៃមេរោគថ្មី ម៉ាបឺក (Marburg)  ដែលស្ទើរតែស្លាប់ដូចនឹងជំងឺ អេបូឡា (Ebola) ឥឡូវនេះ បានរីករាលដាលហួសពីខេត្ត គេ នីតឹម (Kie-Ntem) ជាកន្លែងដែលវាបានបណ្តាលឱ្យមនុស្សស្លាប់ដំបូងកាលពីខែមករា។ វាបានទៅដល់ក្រុង បាតា (Bata) ដែលជារដ្ឋធានីសេដ្ឋកិច្ច នៃប្រទេសអាហ្វ្រិកកណ្តាលតូចមួយនេះដែរ។

បច្ចុប្បន្នមេរោគ ម៉ាបឺគ (Marburg) កំពុងតែវាយលុកនៅតែទ្វីបអាហ្វ្រិកប៉ុណ្ណោះ ខណៈដែលអង្គការសុខភាពពិភពលោកកំពុងចាប់ផ្តើមស្វែងរកឬសគល់នៅជំងឺនេះ ដើម្បីត្រៀមបង្កើនវ៉ាក់សាំង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ