អន្តរជាតិ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាអ្នកស្មោះត្រង់នឹងលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលការងារថ្មីក្នុងសប្តាហ៍នេះ ហើយពេលនេះ គាត់បានទស្សន៍ទាយអំពីសង្រ្គាមរវាងអាល្លឺម៉ង់ និងបារាំងនៅឆ្នាំក្រោយ និងសង្រ្គាមស៊ីវិលនៅសហរដ្ឋអាមេរិក ដែលនឹងនាំឲ្យលោក Elon Musk ក្លាយជាប្រធានាធិបតី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២៩ ធ្នូ ២០២២។

លោក Medvedev គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់លោកពូទីន ដោយ គាត់ធ្លាប់បម្រើការជាប្រធានាធិបតីរយៈពេលបួនឆ្នាំ ដែលកាលនោះលោកពូទីន កាន់តំណែងជានាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន គាត់ទទួលបានការងារថ្មីជាអនុប្រធានរបស់លោកពូទីន នៅក្នុងស្ថាប័នដែលត្រួតពិនិត្យឧស្សាហកម្មយោធា។

នៅក្នុងបញ្ជីនៃការទស្សន៍ទាយសម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយលើគណនី Telegram និង Twitter ផ្ទាល់ខ្លួន គាត់ក៏បានទស្សន៍ទាយផងដែរថា ចក្រភពអង់គ្លេសនឹងចូលរួមជាមួយសហភាពអឺរ៉ុបឡើងវិញ ដែលនឹងធ្វើឲ្យដួលរលំ។

ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈមក លោក Medvedev បានបង្ហាញខ្លួនឯងថាជាមេធំ និងចាត់ទុកជនជាតិអ៊ុយក្រែនថាជា “សត្វកន្លាត”។

យ៉ាងណាមិញ កាលពីសប្តាហ៍មុន គាត់បានធ្វើដំណើរទស្សនកិច្ចនៅបរទេសដ៏កម្រមួយទៅប្រទេសចិន ដោយពិភាក្សាអំពីគោលនយោបាយការបរទេសជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ