តៃវ៉ាន់៖ មន្រ្តីតៃវ៉ាន់ម្នាក់បានចោទប្រកាន់ប្រទេសចិនកាលពីថ្ងៃសៅរ៍ ពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺកូវីដ១៩ នៅលើកោះនេះ ដោយនិយាយថា នេះជាមូលហេតុដែលរដ្ឋាភិបាលកំពុងផ្សព្វផ្សាយជាសាធារណៈ និងឆ្លុះបញ្ចាំងនូវព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត។

បន្ទាប់ពីការគ្រប់គ្រងជំងឺរាតត្បាតអស់ជាច្រើនខែ កោះតៃវ៉ាន់កំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃការឆ្លងជំងឺក្នុងស្រុក ហើយកោះទាំងមូលស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ជាមួយប្រជាជនដែលស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ ហើយស្របពេលកន្លែងជាច្រើនត្រូវបានបិទ។

កោះតៃវ៉ាន់បានព្រមានម្តងហើយម្តងទៀតថា ប្រទេសចិនដែលអះអាងថាកោះ ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យជារបស់ខ្លួន កំពុងព្យាយាមប្រើ “សង្គ្រាមយល់ដឹង (cognitive warfare)” ដើម្បីសាកល្បងនិងធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តលើរដ្ឋាភិបាល និងការឆ្លើយតបរបស់ខ្លួនចំពោះជំងឺរាតត្បាត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Chen Tsung-yen អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយថា ពួកគេពិតជាមានអារម្មណ៍ថាមានគ្រោះថ្នាក់ចំពោះការឃោសនារបស់ចិននិងព័ត៌មានមិនពិតប្រឆាំងនឹងកោះតៃវ៉ាន់។

មន្ត្រីសន្តិសុខម្នាក់ដែលឃ្លាំមើលសកម្មភាពរបស់ចិននៅក្នុងកោះតៃវ៉ាន់បានប្រាប់នៅសប្តាហ៍នេះថា រដ្ឋាភិបាលតៃប៉ិជឿជាក់ថាទីក្រុងប៉េកាំងកំពុងចូលរួមក្នុងសង្គ្រាមយល់ដឹងដើម្បី "បង្កើតភាពវឹកវរ" និងធ្វើឱ្យអន្តរាយដល់ការទុកចិត្តរបស់សាធារណៈជនចំពោះរបៀបដែលការរាលដាលនៃរោគរាតត្បាតកំពុងត្រូវបានដោះស្រាយ។

ឆ្លើយតបមកវិញ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិននៅក្នុងសេចក្តីថ្លែងការណ៍មួយទៅនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ការចោទប្រកាន់របស់កោះតៃវ៉ាន់គឺជាភាពស្រមើលស្រមៃ ហើយរដ្ឋាភិបាលកំពុងព្យាយាមបង្វែរការចាប់អារម្មណ៍ចេញពីបញ្ហាពិត។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ