មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ប្រជាជនដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះ Embraer ដែលបានដឹកប្រធានក្រុមហ៊ុនយោធាឯកជន Wagner លោក Yevgeny Prigozhin។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tass នៅថ្ងៃទី២៥ មិថុនា ២០២៣។

លោកប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងកិច្ចប្រជុំ ជាមួយលោក Denis Pushilin ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk ថា «ទាក់ទងនឹងការធ្លាក់យន្តហោះនេះ ជាដំបូងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃអ្នកស្លាប់ទាំងអស់។ នេះពិតជាសោកនាដកម្ម»។

ទីភ្នាក់ងារសហព័ន្ធរុស្ស៊ីសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសបានបើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះ Embraer ក្នុងតំបន់ Tver កាលពីថ្ងៃពុធ សប្តាហ៍នេះ ដោយទីភ្នាក់ងារនេះបាននិយាយកត់សម្គាល់ថា លោក Yevgeny Prigozhin ស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner (PMC) ស្ថិតក្នុងចំណោមអ្នកដំណើរ។

យន្តហោះពាណិជ្ជកម្ម Embraer បានធ្លាក់នៅតំបន់ Tver ជិតកន្លែងតាំងទីលំនៅរបស់ Kuzhenkino កាលពីថ្ងៃទី២៣ ខែសីហា។ យោងតាមទិន្នន័យបឋម មនុស្សទាំង១០នាក់ដែលជិះលើយន្តហោះបានស្លាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ