អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សជាង ៤ ៣០០ នាក់ត្រូវបាន បាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដី ក្នុងប្រទេសតួកគី និងនៅតាមជំរំជនភៀសខ្លួនស៊ីរីតាមព្រំដែនប្រទេសនេះ កាលពីព្រឹកថ្ងៃចន្ទ កន្លងទៅនេះ។បើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៧ កុម្ភៈ ២០២៣។

គ្រោះរញ្ជួយដីទីមួយ មានកម្រិត ៧.៨ វិចទ័រ ដោយបានធ្វើការ វាយប្រហារខ្លាំងនៅចំណុចកណ្តាលនៃស្រុក Elbistan នៃខេត្ត Kahrammanmaras នាវេលាម៉ោង ១:១៧ ព្រឹកថ្ងៃសុក្រ ដែលមានចំងាយ១៩,៩ គីឡូម៉ែត្រពីទីក្រុង Gaziantep ប្រទេស តួកគី។ 

យ៉ាងណាមិញ ក្រោយពីគ្រោះរញ្ជូយដីទីពីរកម្រិត ៧,៥ វិចទ័រ បានវាយប្រហារម្តងទៀត ដែលនាំឱ្យហេតុការណ៍ រញ្ជួយដី នេះបានក្លាយទៅជាគ្រោះធម្មជាតិដ៏ធំមួយនៅក្នុងប្រទេសតួកគី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ