អន្តរជាតិ៖ ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាអន្តរជាតិទី ១ របស់ខ្លួនជាមួយក្រុមហ៊ុនប្រេងឥន្ធនៈរបស់ចិន ដើម្បីឃួងយកប្រេងនិងអភិវឌ្ឍអាងប្រេងបម្រុងនៅភាគខាងជើងរបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT World នៅថ្ងៃទី០៨ មករា ២០២៣។
រដ្ឋមន្ត្រីក្រសួងរ៉ែអាហ្វហ្គានីស្ថាន លោក សាហាប៊ូឌីន ឌីឡាវ៉ាំ (Shahabuddin Dilawar) បានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន ស៊ីនជីង សេនត្រល់ អាស៊ី ផេត្រូលីម អែន ហ្គាស ស៊ីអូ (Xinjiang Central Asia Petroleum and Gas Co) (CAPEIC) និងមានការបណ្តាក់ទុនពីចិនប្រមាណ ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ក្នុងការឃួងប្រេងពីតំបន់អាងស្តុកទឹកនៃទន្លេ អាមូរ (Amu) ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
យ៉ាងណាមិញ ក្រុមហ៊ុនចិននឹងវិនិយោគរហូតដល់ 150 លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងកើនឡើងដល់ 540 លានដុល្លារក្នុងរយៈពេល 3 ឆ្នាំ ហើយនឹងផ្តល់ការងារដល់ប្រជាជនអាហ្វហ្គានីស្ថានចំនួន 3,000 នាក់៕RT