បាងកក៖ ទីបំផុតអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានអញ្ជើញមកព្រលានយន្តហោះដនមឿងនៃទីក្រុងបាងកកហើយនៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហានេះ ។ 

យន្តហោះឯកជនរបស់លោក ថាក់ស៊ីន បានចុះចតនៅទីតាំង VIP មួយកន្លែងរបស់ព្រលានយន្តហោះដនមឿងនៅវេលាម៉ោង ៩ ព្រឹក បន្ទាប់ពីចាកចេញពីទីកន្លែងដែលលោករស់នៅកាលពីម៉ោង ៧ និង ៣០ នាទីព្រឹកនេះ ។ 

នេះគឺជាការវិលត្រលប់ចូលស្រុកសាជាថ្មីរបស់អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលវ័យ ៧៤ ឆ្នាំរូបនេះ ក្រោយចំណាយពេលរស់នៅនិរទេសអស់រយៈពេល ១៧ ឆ្នាំ ខណៈថ្ងៃនេះថៃក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសផងដែរ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ