អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី Tesla របស់លោក Elon Musk បានរាយការណ៍ពីការចែកចាយរថយន្តធ្លាក់ចុះរហូតដល់ ៨.៥ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ មេសា ២០២៤។
ក្រុមហ៊ុនផលិតរថយន្តកំពូលអាមេរិក Tesla បានរាយការណ៍ថា ខ្លួនចែកចាយរថយន្តរបស់ខ្លួនមានចំនួន ៣៨៦,៨១០គ្រឿង ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ធ្លាក់ចុះចំនួន ៨.៥ភាគរយ។
យ៉ាងណាមិញ តួលេខនេះ ឆ្លុះបញ្ចាំងពីតម្រូវការធ្លាក់ចុះខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ជាកន្លែងដែលខ្លួនប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុកចិន មានដូចជា BYD ជាដើម៕