អាមេរិក៖ មន្ត្រីកំពូលអាមេរិកពីររូប បាននិយាយថា អាមេរិកបានព្រមានអ៊ីរ៉ង់ និងបក្ខពួកមិនឱ្យបង្កើនភាពតានតឹងជុំវិញរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន ប៉ុន្មានម៉ោងបន្ទាប់ពីមន្ទីរបញ្ចកោណបង្កើនការត្រៀមលក្ខណៈយោធា រួមទាំងការត្រៀមដាក់ពង្រាយទ័ព នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ២៣ តុលា ២០២៣។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន បាននិយាយថា «យើងមានការព្រួយបារម្ភចំពោះលទ្ធភាពនៃកងកម្លាំងប្រូកស៊ីអ៊ីរ៉ង់ ដែលបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងបុគ្គលិករបស់យើងប្រជាជនរបស់យើង»។ លោកបន្ត «យើងរំពឹងថាភាពតានតឹងនឹងកើនឡើងកាន់តែខ្លាំង»។

លោក ប្ល៊ីងកែន បានថ្លែងទៀតថា «គ្មាននរណាម្នាក់ គួរទាញយកប្រយោជន៍ពីពេលនេះ ដើម្បីបង្កើនស្ថានភាពឱ្យកាន់តែតានតឹងតឹង ដោយបន្ថែមការវាយប្រហារលើអ៊ីស្រាអែល លើយើង លើបុគ្គលិករបស់យើងនោះទេ»។

លោកបន្តថា សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាដឹកយន្តហោះចម្បាំងពីរគ្រឿងទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត «កំពុងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យប្រាកដថា យើងអាចការពារពួកគេ ហើយឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើចាំបាច់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ