បរទេស៖ នៅក្នុងរដ្ឋធានីរុស្ស៊ីរងការធ្លាក់ព្រិលខ្លាំងបំផុតក្នុងរយៈពេល ៣៣ ឆ្នាំដោយពន្យារពេលជើងហោះហើរ ជាង១០០ ផ្លូវចរាចរណ៍ជាច្រើនត្រូវបានបិទនៅទីក្រុងមូស្គូ និងតំបន់ជុំវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Thairath នៅថ្ងៃទី ២០ ធ្នូ ២០២២៕

រុស្ស៊ីបានរាយការណ៍ថា តំបន់នានាក្នុងទីក្រុងមូស្គូ និងតំបន់ជុំវិញនោះ ក្នុងប្រទេសរុស្ស៊ី ឥឡូវនេះកំពុងជួបប្រទះនឹងការធ្លាក់ព្រិលយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣៣ ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះក្នុងរយៈពេលត្រឹមមួយម៉ោងកន្លងមកនេះ ការធ្លាក់ព្រិលមានចំនួនជាង ៦០ភាគរយជាមួយបរិមាណព្រិលជាមធ្យមដែលបានធ្លាក់ក្នុងខែមុន។

សភាពព្រិលបានធ្លាក់ខ្លាំងដោយបានគ្របដណ្តប់ទីក្រុងមូស្គូតាំងពីដើមខែធ្នូប៉ះពាល់ដល់ចរាចរណ៍ធ្វើឱ្យជើងហោះហើរជាង ១០០ ត្រូវបានពន្យារពេល ខណៈផ្លូវចរាចរណ៍ជាច្រើនត្រូវបានបិត និងជួបជាមួយនឹងការលំបាក។

បន្ថែមពីនោះរបាយការណ៍បញ្ជាក់ថា បច្ចុប្បន្ននេះមានការប្រមូលផ្តុំព្រិលជាច្រើនជាង ២៥ សង់ទីម៉ែត្រ រហូតអភិបាលក្រុងមូស្គូបានបង្គាប់មន្ត្រី និងអ្នកស្ម័គ្រចិត្តជាង ៤០,០០០ នាក់ ត្រូវបានកេណ្ឌដើម្បីជួយបោសសម្អាតគំនរព្រិលដែលបិទផ្លូវដឹកជញ្ជូន។ ក្នុងនោះជាសរុបបុគ្គលិកជាង ១២០,០០០ នាក់កំពុងផ្លាស់ប្តូរភារកិច្ចបោសសម្អាតព្រិលនៅពេលនេះដើម្បីឱ្យមានសភាពល្អប្រសើរជាងមុន។

ទោះជាយ៉ាងណាការិយាល័យឧតុនិយមបានរាយការណ៍ថា រហូតមកដល់ពេលនេះព្រិលជាង ២៥សង់ទីម៉ែត្រនៅក្នុងទីក្រុងមូស្គូ ដែលនេះជាចំនួនកម្រមាន និងជាចំនួនដូចគ្នាដែលបានកត់ត្រានៅពាក់កណ្តាលខែធ្នូ ឆ្នាំ ១,៩៩៣ កាលពី ២៩ ឆ្នាំមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ