ភ្នំពេញ ៖ បុរីទីលាង មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ដល់ជូនប្លងរឹងជូនដល់អតិថជនរបស់ខ្លួនជាបន្ដបន្ទាប់ ហើយជាក់ស្ដែងកាលពីថ្ងៃទី12 សីហា 2023 បានប្រគល់ប្លង់រឹងជូនដល់អតិថិជននាថ្ងៃនោះទៀតផង។ 

ក្នុងឱកាសពិធីជួបជុំដ៏រីករាយនេះផងដែរ អតិថិជនរបស់បុរីទីលាងម្នាក់ បានសម្ដែងទឹកមុខសប្បាយរីករាយជាខ្លាំង នៅពេលបានទទួលបណ្ណកម្មសិទ្ឋប្លង់រឹងយ៉ាងពិតប្រាកដ ដែលផ្ដល់ជូនដោយ លោកឧកញ៉ា ឡាង ទីលាង ដែលជាម្ចាស់គម្រោងបុរីទីលាងផ្ទាល់តែម្តង។

លោកឧកញ៉ា ឡាង ទីលាង បានថ្លែងអំណរអរគុណ ចំពោះពុកម៉ែបងប្អូនអតិថិជន ដែលបានជឿជាក់ និងគាំទ្រដល់គម្រោងបុរីទីលាង ហើយលោកក៏បានបានបង្ហាញចំណុចលិចធ្លោខ្លាំងនៃបុរីទីលាងជូនដល់អតិថិជនផងដែរ។ 

លោកឧកញ៉ា មានប្រសាសន៍ «បុរីទីលាង ជាជម្រើសល្អរបស់អតិថិជន ក្នុងការជ្រើសរើសលំនៅឋានមានគុណភាព ស្ដង់ដារ រឹងមាំ និងប្រណិតល្អ សម្រាប់ក្រុមគ្រួសារ និងអ្នកជាទីស្រលាញ់»។ 

លោកឧកញ៉ាបន្តថា អតិថិជនទាំងអស់នឹងក្លាយជាម្ចាស់ផ្ទះអាជីវកម្មទំនើបម៉ូតថ្មី ពេញនិយមជាងគេក្នុងសហគមន៍នៃទឹកដីខណ្ឌដង្កោ ឥឡូវនេះជាមួយនឹងការបញ្ចុះតម្លៃពិសេសដែលមិនធ្លាប់មាន ពី 12800$ មកត្រឹមតែ 9x,xxx$ តែប៉ុណ្ណោះ ហើយយើងក៏នឹងផ្លល់ជូនការបញ្ចុះតម្លៃ ២០% គ្រប់ប្រភេទផ្ទះ ដូចជា វីឡាភ្លោះ វីឡាឃ្វីន និងវីឡាព្រីនស៍ ផងដែរ។

លោកឧកញ៉ា បន្ថែមទៀតថា រាល់សំណង់នៅគម្រោងបុរីទីលាង យើងបានផ្ដល់ដល់អតិថិជននូវគុណភាពសំណង់រឹងមាំ ជាមួយគ្រឿងបរិក្ខាដែលមានស្ដង់ដារផងដែរ។ បុរីទីលាង បានបោះជំហានក្នុងវិស័យអចលនទ្រព្យ និងសាងសង់លើគម្រោងទីតាំងភូមិសាស្ដ្រដ៏ល្អ ដែលជាតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

គួរបញ្ជាក់ថា គម្រោងបុរីទីលាង មានសួនច្បារសម្រាប់លម្ហែកាយ និងមានសួនច្បារជុំវិញបុរីសម្រាប់កុមារ មានផ្លូវរត់ហាត់ប្រាណ។ ផ្កា និងរុក្ខជាតិចម្រុះពណ៌ទាំងអស់ នៅបុរីទីលាង បានបង្កជាបរិយាកាសស្រស់ស្រាយ មានផាសុកភាពជូនអតិថិជន៕

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ ០77 89 0000 | 060 89 0000

បុរីទីលាង ស្ថិតនៅលើផ្លូវព្រៃស ៣០ ម៉ែត្រ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ភ្នំពេញ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ