អន្តរជាតិ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Amazon បាននិយាយថា ខ្លួននឹងវិនិយោគ ៩ពាន់លានដុល្លារ នៅប្រទេសសិង្ហបុរី ក្នុងរយៈពេល ៤ឆ្នាំ ដើម្បីពង្រីកសមត្ថភាព Cloud Computing និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី០៥ ឧសភា ២០២៤។

ក្រុមហ៊ុន Amazon បាននិយាយថា តួលេខនេះនឹងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ របស់ Amazon Web Services ទ្វេដង នៅក្នុងប្រទេសសិង្ហបុរី ចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០២៨ ហើយការណ៍នេះនឹងជួយបំពេញតម្រូវការអតិថិជនដែលកើនឡើងយ៉ាងលឿនលើសេវាកម្ម Cloud និង និន្នាកា AI ។

តាមរយៈសេចក្តីថ្លែងការណ៍ ស្តីពីការបង្កើនទំហំវិនិយោគថ្មីនេះ ក្រុមហ៊ុន Amazon បានទុកប្រទេសសិង្ហបូរី ជាចំណុចនៃការចាប់ផ្តើមភាពច្នៃប្រឌិត ដ៏គួរឱ្យទាក់ទាញ នៅក្នុងតំបន់។

ក្រុមហ៊ុននេះ កាលពីសប្តាហ៍មុន បាននិយាយថា ប្រាក់ចំណេញ ក្នុងរយៈពេលបីខែដំបូង នៃឆ្នាំ ២០២៤ បានកើនឡើង បីដង ដោយសារតែសេវាកម្ម Cloud, ការផ្សាយពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ មានការរីកចម្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ