(មានវីដេអូ) អ្នកកំលោះធុចប្រើពេលជិត១០ឆ្នាំ យកឆ្កែធ្វើជាមិត្តចាប់ដៃគ្នានាំភ្ញៀវទេសចរណ៍ផ្សងព្រេងពាសពេញតំបន់អារ៉ែង
អ្នកដែលធ្លាប់បានទៅដល់តំបន់ទេសចរណ៍ធម្មជាតិអារ៉ែងក្នុងទឹកដីខេត្តកោះកុងប្រហែលជាធ្លាប់ស្គាល់អ្នកកំលោះមួយនេះជាមិនខាន! ទោះមានសម្បុលខ្មៅ កម្ពស់ទាប តែទឹកមុខនិងស្នាមញញឹមលាយឡំពាក្យពេជន៍លេបខាយរបស់អ្នកកំលោះម្នាក់នេះបានធ្វើភ្ញៀ វទេសចរណ៍ឈប់គិតពីភាពនឿយហត់ទោះត្រូវដើររាប់សិបគីឡូម៉ែត្រទៀតក៍ដោយ។
កើតមកក្នុងគ្រួសារក្រីក្រ ធុច ធ្លាប់បានប្រឡូកការងារច្រើនមុខៗ តែចុងក្រោយធុចបានសម្រេចចិត្តធ្វើជាអ្នកនាំភ្ញៀវធ្វើដំណើរផ្សងព្រេងពាសពេញតំបន់អារ៉ែង ដែលជាស្រុកកំណើតរបស់ខ្លួន។
ទោះត្រូវគេមើលងាយ ហើយពេលខ្លះត្រូវមិត្តភ័ក្របោះបង់ចោល តែធុចមិនដែរខ្វល់ឡើង គោលបំណងសំខាន់របស់ធុចគឺចង់អោយពលរដ្ឋខ្មែរ រួមទាំងភ្ញៀវទេសចរណ៍បរទេសបានស្គាល់ពីភាពអស្ចារ្យនៃតំបន់ទេសចរណ៏មួយនេះ។
មានខ្សែរជីវិតរឿងកំសត់បន្តិច តែអ្នកកំលោះធុងមិនដែរត្អូញត្អែរឬបន្ទោសព្រហ្មលិខិតឡើង។ អាចថាជានិស្ស័យឬជាមនោសញ្ចេតនារវាងសត្វនិងមនុស្ស សត្វឆ្កែអ្នកស្រុកនៅទីនោះមានចំនួន៣ក្បាលហើយដែរតែងតែដើរចូលព្រៃជាមួយធុច និងតែងតែនាំផ្លូវការពារធុចជាមួយអ្នកទេសចរណ៍ពេលផ្សងព្រេងទៅកាន់តំបន់ឆ្ងាយៗម្តងៗ។
រឿងធុច ជាមួយសត្វឆ្កែនាំផ្លូវ នេះបានធ្វើអោយអ្នកទេសចរណ៍កត់ជាប់ក្នុងបេះដូង និងនឹករលឹកពេលគិតដល់តំប់ទេសចរណ៍ធម្មជាតិអារ៉ែងម្តងៗ។