លោក ប្រាជ្ញ ចន្ទ ត្រូវបានជាប់ឆ្នោត ជាប្រធាន គ.ជ.ប សម្រាប់អាណត្តិថ្មី
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋសភាកម្ពុជា បានសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី ចំនួន ៩រូប ជាស្ថាពរ ដោយលទ្ធផលលោក ប្រាជ្ញ ច័ន្ទ ជាប់ជាប្រធានគ.ជ.ប សម្រាប់អាណត្តិថ្មីដដែល ខណៈលោក ជឺ ចំណាន ជាអនុប្រធាន មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។
ការបោះឆ្នោតនេះ ធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិករដ្ឋសភា ចូល រួមចំនួន១០១រូប។
អង្គប្រជុំរដ្ឋសភាបានបោះឆ្នោតជូនលោក ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងសមាជិកចំនួន៧រូបទៀត ខណៈ៤រូបមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចរួមមាន ៖ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ។
សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នៃនីតិកាលទី៧រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព។
សូមជម្រាបថា ក្នុងចំណោមសមាសភាពគ.ជ.បថ្មីទាំង៩រូបនេះ មាន៤រូបមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចមាន ៖ លោក ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជា តិរៀបចំការបោះឆ្នោត លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ និងលោកហ៊ែល សារ៉ាត់ ជាសមាជិកគ.ជ.ប ៕