បរទេស៖ ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ ២០៣៥ ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ដោយផ្អែកលើគន្លងកំណើននាពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន The Star នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៣។

លោក Zhu Min ដែលជាសេដ្ឋវិទូដ៏លេចធ្លោរបស់ចិន និងជាអតីតអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសចិនត្រូវបានគេរំពឹងថា នៅត្រឹមឆ្នាំ ២០៣៥ នឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ដោយផ្អែកលើគន្លងកំណើននាពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ។ 

ការព្យាករណ៍របស់សេដ្ឋវិទូដ៏លេចធ្លោរបស់ចិនរូបនេះ មានភាពយឺតយ៉ាវបន្តិចបន្ទាប់ពីការព្យាករណ៍ផ្សេងទៀតដែលថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ចាប់ពីឆ្នាំ ២០៣០ ទៅឆ្នាំ ២០៣៣។ 

យ៉ាងណាមិញ ការព្យាករណ៍មួយចំនួន ត្រូវបានទាញទម្លាក់មកវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតសកលកូវីដ១៩ និងការបន្តការបិទខ្ទប់នៅក្នុងប្រទេសចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ