ក្រោយស្ងាត់មួយរយ: ! ភិក្ខុសង្ឃ ឡុង ចន្ថា បង្ហោះសារអរគុណ សម្តេចតេជោ ហ៊ុន សែន និងនាយកខុទ្ទកាល័យសម្តេច ក្រោយពេលបានបន្តភេទជាអ្នកបួស ដោយហេតុផលមិនទាន់អស់និស្ស័យនឹងព្រះពុទ្ធសាសនា
រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែកធ្លាយរឿងអាស្រូវទាក់ទងមនុស្សស្រីតាមបណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។ ប៉ុន្តែយ៉ាងណាមិញ រឿងរ៉ាវភ្ញាក់ផ្អើលមួយទៀត ក្រោយពេលដែលភិក្ខុសង្ឃអង្គនេះ បានបង្ហោះសារជាថ្មី អរគុណសម្តេចតេជោ ហ៊ុន សែន និងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេច ក្រោយពេលដែលបានគង់នៅបន្តភេទជាអ្នកបួសបន្តទៀត។ ភិក្ខុសង្ឃ ឡុង ចន្ថា បានរៀបរាប់ថា៖ “អាត្មាភាព ភិក្ខុឡុងចន្ថា សូមអរគុណ យ៉ាងខ្លាំងបំផុត ចំពោះ ញោម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នឹង សូមដឹងគុណ ជានិច្ច គោរព ស្រលាញ់គាំទ្រ មិនកែប្រែ ជួនពរសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជានាំមកនៅសុខសន្តិភាព តរៀងទៅ ។ ហើយក៏សូមអរគុណ ញោមនាយកខុទ្ទកាល័យ ផងដែ ដែលញោមជួយរកយុត្តិធម៌ សម្រាប់អាត្មាភាព ភិក្ខុឡុងចន្ថា ឲ្យបានគង់នៅបន្តភេទជាអ្នកបួសបន្ត អរគុណញោមខ្លាំងណាស់ សង្ឃឹមថាអ្វីៗ នឹងល្អប្រសើ ។”