ក្រុងកៀវ៖ ការសន្ទានតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) និងប្រធានាធិបតីអ៊ុយក្រែនលោក  វ្លូឌៀមៀ ហ្សាលេនស្គី (Vladimir Zelensky) កាន់តែក្តៅគគុក នៅពេលដែលមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងកៀវ ចាប់ផ្តើមទាមទារជំនួយបន្ថែម បើទោះបីជាលោក Biden បានចុះហត្ថលេខាលើជំនួយយោធាដែលមានតម្លៃ ១ពាន់លានដុល្លារកាលពីដើមឆ្នាំនេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nypost  នៅថ្ងៃទី៣១ តុលា ២០២២។

ប្រធានាធិបតីអាមេរិក លោក បៃឌិន (Biden) បានរំឭក ហ្សាលេនស្គី (Zelensky) អំពីចិត្តសប្បុរសរបស់ប្រជាជនអាមេរិក ដោយសង្កត់ធ្ងន់ថារដ្ឋបាលរបស់គាត់ និងយោធាអាមេរិកកំពុងធ្វើអស់ពីសមត្ថភាពដើម្បីជួយអ៊ុយក្រែនក្នុង សង្គ្រាមជាមួយរុស្ស៊ី ដោយលោកបានសង្កត់ធ្ងន់ថា ប្រជាជនអាមេរិកមានចិត្តទូលាយ ហើយរដ្ឋបាលរបស់លោកកំពុងធ្វើការ ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែន ដូច្នេះ លោក Zelensky អាចបង្ហាញការដឹងគុណបន្ថែមទៀត។

គួររំលឹកដែលថា ក្នុងរយៈពេល៨ខែ ចាប់តាំងពីមានការផ្ទុះសង្រ្គាមរវាងប្រទេសអ៊ុយក្រែន និងរុស្សី សហរដ្ឋអាមេរិក បានផ្គត់ផ្គង់ជំនូយដល់អ៊ុយក្រែនជាហូហែរ ខណៈជំនួយបច្ចុប្បន្ននេះបានកើនឡើងរហូតដល់ចំនួន ១៤.៦០០ លានដុល្លារ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ