អន្តរជាតិ៖ ក្រុមហាម៉ាសកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យបញ្ចប់ការផ្តល់ជំនួយតាមអាកាស បន្ទាប់ពីជនជាតិប៉ាឡេស្ទីនពីរនាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សាភាគខាងជើង នៅពេលដែលប្រអប់ជំនួយមួយ បានធ្លាក់ចូលទៅក្នុងឃ្លាំងមួយ បន្ទាប់ពីឆ័ត្រយោងរបស់ខ្លួន មិនអាចបើកបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព៌ត័មាន AFP នៅថ្ងៃទី១០ ឧសភា ២០២៤។

ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានងាកទៅរកទម្លាក់ជំនួយតាមអាកាសជាប្រចាំ នៅតំបន់ហ្កាហ្សាភាគខាងជើង ជាកន្លែងដែលភ្នាក់ងារមនុស្សធម៌ បានព្រមានអំពីទុរ្ភិក្សដែលកំពុងកើតឡើង។

កាលពីថ្មីៗនេះ មនុស្សពីរនាក់ បានស្លាប់ នៅពេលអ្នកលោតឆ័ត្រយោងជំនួយ បានធ្លាក់លើដំបូលឃ្លាំងដែលអ្នកស្រុកបានប្រមូលផ្តុំគ្នា ដើម្បីយកជំនួយសង្គ្រោះទាំងនោះ។

យោងតាមអាជ្ញាធរក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់ចុងក្រោយបំផុត បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២១នាក់ស្លាប់ នៅពេលដែលការទម្លាកជំនួយតាមអាកាស មានកំហុសខុសឆ្គងឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក សាឡាម៉ា ម៉ារូហ្វ (Salama Marouf) ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅទីក្រុងហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«យើងសូមរំលឹកឡើងវិញថា ការទម្លាក់ជំនួយតាមអាកាស បង្កគ្រោះថ្នាក់ពិតប្រាកដដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយមិនផ្តល់ដំណោះស្រាយពិតប្រាកដមួយដើម្បីកាត់បន្ថយវិបត្តិស្បៀងអាហារដែលកំពុងវាយលុកតំបន់ហ្កាហ្សាភាគខាងជើងទេ»។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ