តាកែវ៖ លោក សុខ សំណាង ស្នងការដ្ឋាននគរបាលជាតិ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០២១ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាវាយតម្លៃ និងប្រមូល របាយការណ៍ បច្ចុប្បន្នភាពស្តីពីការអនុវត្តការិយាល័យ ទំនាក់ទំនងព្រំដែន BLO នៅតាមបណ្ដោយ ព្រំដែនកម្ពុជា-វៀតណាម យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំអោយបង្កើនការរឹតបន្តឹង ការយាមល្បាតការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19 ព្រមទាំងបទល្មើសផ្សេងៗ ដល់កងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិ ភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ។

សូមជម្រាបថា កិច្ចប្រជុំនេះដែរ ក្រោមអធិបតីភាព លោក មាស វិរិទ្ធិ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀន និងលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ នៅសាលប្រជុំសាលា ខេត្តតាកែវ (អគារច្រកចេញ -ចូលតែមួយ)។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ