នាយកដ្ឋានព័ត៌មានវិទ្យា៖ កាលពីកន្លងមក ក្រុមការងារបានចុះផ្សាយអត្ថបទស្តីពីបច្ចុប្បន្នភាពបច្ចេកវិទ្យា និងអ៊ីនធឺណិត ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងអត្ថបទចុះផ្សាយខាងលើក៏បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈអង្គភាពជំនាញដែលបានធ្វើការបង្កើតនូវឯកសារគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ គាំទ្រដល់អភិបាលកិច្ចបច្ចេកវិទ្យា រដ្ឋាភិបាលឌីជីថល ការតភ្ជាប់បច្ចេកវិទ្យាទៅបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ដើម្បីជាគន្លឹះ និងជាទស្សនាទានចូលរួមធ្វើឲ្យសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើសុខមាលភាពបច្ចេកវិទ្យា គាំទ្រដល់ការអភិវឌ្ឍជាតិ គោលនយោបាយអភិបាលអភិបាលកិច្ច​ (ICT Governance) និងស្ថាបត្យកម្មបច្ចេកវិទ្យា (Enterprise Architecture) គឺជាធាតុស្នូល ដែលបណ្តាអង្គភាពគួរចាប់ផ្តើមធ្វើការសិក្សា និងបង្កើតជាបទដ្ឋានរួម ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា និងការត្រៀមតភ្ជាប់ប្រព័ន្ធរដ្ឋាភិបាលឌីជីថល នៅពេលអនាគត។ 

ការសិក្សា និងការរៀបចំអភិបាលកិច្ចបច្ចេកវិទ្យា គួរធ្វើកម្រិតក្រសួង ឬអន្តរក្រសួង លើកិច្ចការងារខាងក្រោម៖

  - ការសិក្សា និងរៀបចំប្លង់ស្ថាបត្យកម្មបច្ចេកវិទ្យារបស់អង្គភាព (Enterprise Architecture)

  - ការសិក្សា និងរៀបចំបទដ្ឋានសំហូរប្រតិបត្តិការបច្ចេកវិទ្យា (SOP - Standard Operating Procedure)

  - ការសិក្សា និងរៀបចំឯកសារគោលនយោបាយបច្ចេកវិទ្យា (Policies)

  - ការសិក្សា និងរៀបចំឯកសារបទដ្ឋានស្តង់ដារបច្ចេកវិទ្យា (Standards)

  - ការសិក្សា និងរៀបចំឯកសារប្រតិបត្តិការ (Procedures)

  - ការសិក្សា និងរៀបចំឯកសារស្តីពីគោលការណ៍ណែនាំផ្សេងៗ (Guidelines)

#InformationCommunicationTechnology #EnterpriseArchitecture #Governance #MinstryLevel #NationalLevel #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ