អន្តរជាតិ៖ អាជ្ញាធរប្រទេសប្រេស៊ីលបានបង្ក្រាបនិងបំផ្លាញតំបន់រុករករ៉ែខុសច្បាប់ នៅតំបន់ យ៉ាណូម៉ាមី (Yanomami) ដែលជាទឹកដីរបស់ក្រុមជនជាតិភាគតិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ កុម្ភៈ ២០២៣។

ប្រតិបត្តិការរបស់អាជ្ញាធរប្រេស៊ីលបានទទួលជោគជ័យ ក្នុងការបំផ្លាញ តំបន់រុករករ៉ែខុសច្បាប់ នៅក្នុងទឹកដីជនជាតិដើមភាគតិច យ៉ាណូម៉ាមី (Yanomami)  កាលពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ។

តំបន់នេះត្រូវបានគេរកឃើញមួយថ្ងៃមុន គឺនៅថ្ងៃទី ១០ ខែកុម្ភៈ ក្នុងអំឡុងពេលប្រតិបត្តិការសម្របសម្រួល ដោយក្រសួងជនជាតិដើមភាគតិច ក្រសួងបរិស្ថាន ទីភ្នាក់ងារកិច្ចការជនជាតិដើមរបស់រដ្ឋាភិបាល (FUNAI) វិទ្យាស្ថានប្រេស៊ីលសម្រាប់បរិស្ថាន និង ធនធានធម្មជាតិកកើតឡើងវិញ (IBAMA) កម្លាំងជាតិ និងប៉ូលីសសហព័ន្ធ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ