សេអ៊ូល៖ កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានទទួលជោគជ័យ ក្នុងការប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX បញ្ជូនផ្កាយរណបស៊ើបការណ៍ទី២ផលិតក្នុងស្រុក ចូលទៅកាន់គន្លងផែនដី ក្រោយបាញ់បង្ហោះនៅឯមជ្ឈមណ្ឌលអវកាសមួយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ មេសា ២០២៤។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ផ្កាយរណបស៊ើបការណ៍ទី២ នៃយោធារបស់យើង បានផ្ដាច់ខ្លួនដោយជោគជ័យ ចេញពីយានបាញ់បង្ហោះនៅម៉ោង ៩៖០២នាទី (ម៉ោងក្នុងតំបន់) និងបានចូលទៅដល់គន្លងផែនដី។

គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងគ្នាបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍នៅលើឧបទ្វីបកូរ៉េ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុត កាលពីខែវិច្ឆិកា ឆ្នាំ២០២៣៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ