នាយកដ្ឋានព័ត៌មានវិទ្យា៖ នាពេលថ្មីៗនេះមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយចំនួន ជាពិសេសអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកផេក តាមរយៈកម្មវិធី Business Suite App បានជួបប្រទះបញ្ហាសារសម្លេងមិនដំណើរការ បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុក បានធ្វើបច្ចុប្បន្នភាព (Update) លើកម្មវិធីគ្រប់គ្រងទំព័រហ្វេសប៊ុកផេក “Business Suite” ដែលកំណែជំនាន់ចុងក្រោយនេះ ស្ទើរគ្រប់អ្នកប្រើប្រាស់ទាំងអស់ មានបញ្ហាចំបងមួយ គឺពុំអាចផ្ញើសារជាសម្លេងបាន។ នៅពេលចាប់ផ្ដើមថតសំលេង អ្នកប្រេីប្រាស់នឹងទទួលបានសារបញ្ជាក់ “Recording Disabled, to send a voice message, you will need to end your call"។ 

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អ្នកប្រេីប្រាស់បានធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដេីម្បីជួសជុលកំហុសបច្ចេកទេសនេះ និងសង្ឃឹមថាក្រុមហ៊ុនហ្វេសប៊ុក នឹងដោះស្រាយបញ្ហានេះនាពេលឆាប់ៗខាងមុខ។ ទោះជាយ៉ាងណា ក្រុមការងារបច្ចេកទេស សូមផ្តល់នូវដំណោះស្រាយបឋម ដូចខាងក្រោម ៖

១.  ដំណេីរការកម្មវិធី Messenger ដោយប្រេីប្រាស់គណនី ដែលកំពុងតែគ្រប់គ្រងទំព័រហ្វេសប៊ុកផេករបស់អ្នក ដោយចូលទៅកាន់ Setting 

២.  ចុចលើ Manage Account ដើម្បី Switch Account 

៣.  ជ្រើសរើសយកទំព័រហ្វេសប៊ុកផេក ដែលអ្នកត្រូវការផ្ញើសារជាសម្លេងជាការស្រេច។

ទោះបីជាយ៉ាងណាយេីងសង្ឃឹមថា ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនហ្វេសប៊ុក នឹងដាក់ឲ្យមានការធ្វើបច្ចុប្បន្នភាពកំណែថ្មី (Update) កម្មវិធី Business Suite  ដើម្បីជួសជុលលើបញ្ហាខាងលើនេះ។

#BuinessSuite #Messenger #update #social #ITDepartment  #MoI #RecordingDisabled

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ