(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ថា នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ មានករណីហិង្សាមួយ នៅក្នុងផ្ទះមួយកន្លែង ជិតវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការផ្ទះអាវុធខ្លាំងៗ ដែលផ្តើមឡើងដោយទំនាស់នៅក្នុងក្រុមគ្រួសារ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ករណីនេះ បានបណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់។ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចប្តីបាញ់សម្លាប់ប្រពន្ធ ហើយបាញ់ខ្លួនឯងតាមក្រោយ ដោយសារតែមានការលឺសំឡេងឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ហើយទ្វារបានបិទខ្ទាស់កន្លឹះជិតនៅខាងក្នុង។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ