ស្នងការនគរបាល ខេត្តតាកែវ ចុះណែនាំអោយបង្កើនការរឹត បន្តឹងការយាមល្បាតទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19
តាកែវ ៖ លោក សុខ សំណាង ស្នងការដ្ឋាននគរបាលជាតិ ខេត្តតាកែវ នារសៀលថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអមដំណើរ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ចុះទៅត្រួតពិនិត្យសំណេះសំណាល សាកសួរសុខទុក្ខព្រមទាំងណែនាំអោយបង្កើនការរឹត បន្តឹងការយាមល្បាតទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid -19 ព្រមទាំងបទល្មើសផ្សេងៗ ដោយ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដល់កងកម្លំាងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត អានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម។
សូមជម្រាបថា ការចុះណែនាំអោយបង្កើនការរឹត បន្តឹងការយាមល្បាតទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid -19 មានការចូលរួមពីប៉ុស្តិ៍នគរបាលការពារព្រំដែនព្រៃយុទ្ធការ ក្នុងស្រុកកោះអណ្ដែត ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិភ្នំដិន និងទីបញ្ជាការដ្ឋាននគរបាល វរសេនាតូចការពារព្រំដែនលេខ 603 ក្នុងស្រុកគីរីវង់ ។