ព្រះចៅអធិរាជជប៉ុន យាងទៅកាន់ប្រទេសឥណ្ឌូណេស៊ីជាលើកដំបូង ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសកាន់តែស៊ីជម្រៅបន្ថែមទៀត
បរទេស៖ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជនី Masako បានយាងចាកចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី សម្រាប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ចាប់តាំងពីការឡើងសោយរាជ្យរបស់ព្រះចៅអធិរាជនៅឆ្នាំ ២០១៩។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ១៧ មិថុនា ២០២៣។
ការគង់នៅរបស់ព្រះចៅអធិរាជរហូតដល់ថ្ងៃសុក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានការសោយអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីលោក Joko Widodo និងព្រះរាជដំណើរទស្សនកិច្ចទៅកាន់ទីបញ្ចុះសពដែលគោរពដល់យុទ្ធជនឯករាជ្យឥណ្ឌូនេស៊ី។
ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន និង អធិរាជនី នេះជាព្រះរាជដំណើរទៅក្រៅប្រទេសលើកទីពីរសម្រាប់ព្រះអង្គ ចាប់តាំងពីការឡើងសោយរាជ្យរបស់ព្រះអង្គ ដែលជាការយាងចូលរួមពិធីបុណ្យព្សពរបស់ម្ចាស់ក្សត្រី Elizabeth របស់ចក្រភពអង់គ្លេស។
ព្រះរាជទស្សនកិច្ចនេះ បានកើតឡើងនៅពេលដែលប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដែលធ្វើជាប្រធាននៅឆ្នាំនេះដោយឥណ្ឌូនេស៊ី ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរ។
នៅមុនព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះចៅអធិរាជបានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គនឹងធ្វើឱ្យទំនាក់ទំនងប្រទេសកាន់តែស៊ីជម្រៅបន្ថែមទៀត ដែលព្រះអង្គបានមានបន្ទូលថាឆ្លងកាត់រយៈពេលដ៏លំបាកមួយ ដែលសំដៅទៅលើការកាន់កាប់របស់ជប៉ុន លើប្រទេសឥណ្ឌូណេស៊ីក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ៕