(ភ្នំពេញ)៖បើយោងតាមការស្ទង់មតិរបស់មគ្គុទេសទេសចរណ៏ Touropia ដែលជាគេហទំព័របង្ហាញពីទេសភាពដ៏អស្ចារ្យបំផុត នៅជុំវិញពិភពលោកបានឲ្យដឹងថា ប្រាសាទអង្គរនៅក្នុងខេត្ត សៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា ជាគោលដៅធ្វើឡើងមុនគេក្នុងចំណោម ទីតាំងល្អបំផុត ចំនួន២៩កន្លែងដើម្បីទៅទស្សនាក្នុងប្រទេសនៅអាស៊ីអាគ្នេយ៏។ អង្គរវត្ត ដែលស្ថិតនៅខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីតាំងដ៏ល្អបំផុតសម្រាប់ទស្សនា បើធៀបនឹងទីតាំងដ៏ល្អបំផុតទាំង២៩ នៅតំបន់អាស៉ីអាគ្នេយ៍។
គេហទំព័រ Touropia បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនិយាយពីទីតាំងបុរាណវិទ្យា អ្នកទេសចរមិនចង់ខកខាន ការទស្សនាអង្គរវត្ត ដែលស្ថិតប៉ែកខាងជើង ប្រទេសកម្ពុជានោះទេ។ ទីនោះពោរពេញទៅដោយវប្បធម៌យ៉ាងអស្ចារ្យបំផុតលើពិភពលោក។ អច្ឆរិយវត្ថុទាំងនោះរួមមាន ប្រាសាទអង្គរវត្តដ៏ធំស្គឹមស្កៃ ប្រាសាទបាយ័ន ដែលមានថ្មធំៗតម្រៀបគ្នាចេញជាព្រហ្មមុខ៤ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទពុទ្ធសាសនា ដែលហ៊ុមព័ទ្ធទៅដោយដើមឈើធំៗ»។
បើតាម Touropia, ទីតាំងរបស់កម្ពុជាមួយចំនួនទៀត ដែលជាប់ចំណាត់ថ្នាក់ដែរនោះគឺ រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២០ និងខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ២៨។ ចំណែកឯ កោះបាលី របស់ប្រទេសឥណ្ឌូនេស៉ី ជាប់ចំណាត់ថ្នាក់លេខ២ និងឆ្នេរសមុទ្រហាឡុងបេយ៍ របស់ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣, រាជធានីបាងកក របស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៤ និងទីក្រុងបាកាន របស់មីយ៉ាន់ម៉ា ជាប់លេខ៥៕PP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ