(មានវីដេអូ)៖មេីលហេីយស្រាវជេីងជំនួស! ផ្ទុះការរិះគន់ជាថ្មីចំពោះអ្នកដែលមានលុយទិញស្រាថ្លៃផឹកមួយចំនួនតែ ក្រោយផឹកស៊ីរួច បែរជាចោលដបស្រាយ៉ាងច្រើនលើឆ្នេរខ្សាច់មិនខ្វល់ពីអ្នកមកលេងតាមក្រោយ
បើតាមបណ្តាញហ្វេសបុក ឃើញមានវីដេអូថ្មីមួយដែលទើបតែបានចែកចាយ ករណីប្តីប្រពន្ធពីរអ្នកបានទៅកម្សាន្តនៅឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ ក្នុងពេលដើរតាមមាត់ឆ្នេរក៏ប្រទះឃើញព្រមទាំងដើររើស អំបែងដបស្រាបៀរជាច្រើនបានកប់ក្នុងខ្សាច់ អំបែងមុតស្រួចមើលទៅគួរឱ្យស្រាវសាច់។
ក្រោយពីមានការផ្សព្វផ្សាយនៅវីដេអូនេះហើយ មានមហាជនជាច្រើន បានលើកឡើងថា មានលុយទិញស្រាថ្លៃផឹកហើយបែជាគ្មានគំនិត មាយាទធូរថ្លៃ ពុំចេះរៀបចំដាក់ធុងសំរាមអោយមានសណ្តាប់ធ្នាប់ទាល់តែសោះ គ្រាន់តែសំរាមដែលខ្លួនផឹកក៏ ចាំតែគេរៀបចំតាមក្រោយដែរ។នៅក្នុងវីដេអូយើងសង្កេតឃើញមានក្មេងៗកំពុងអង្គុយលេងលើឆ្នេរខ្សាច់ ដែលអំបែងដបស្រាទាំងនោះអាចធ្វើឱ្យមុតជើង ក្មេងៗរត់លេង ក៏ដូចជាអ្នកដែលមកលេងតាមឆ្នេរសមុទ្រជាក់ជាពុំខានប្រសិនពុំបានពាក់ស្បែកជើងទេនោះ។
មហាជនសង្ឃឹមថា អ្នកដំណើរកម្សាន្តដែរទៅលេងតាមតំបន់ឆ្នេរសមុទ្រគួរតែមានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ រក្សាអនាម័យជួយយកសំរាមទៅដាក់ក្នុងធុង កុំបន្តសកម្មភាពបែបនេះទៀតព្រោះវាជាគំរូមិនល្អ ព្រមទាំងប៉ះពាល់សណ្តាប់ធ្នាប់ បរិស្ថាននៅតំបន់សមុទ្ររបស់យើង៕SP