ចិនចេញមុខការពារទំនាក់ទំនងល្អរបស់ខ្លួនជាមួយកម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិកបង្ហាញការព្រួយបារម្ភ
3 ឆ្នាំ មុន
(ចិន)៖ ប្រទេសចិនបាននិយាយថា ទំនាក់ទំនងល្អរបស់ខ្លួនជាមួយប្រទេសកម្ពុជា គឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់យ៉ាងពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
ការលើកបែបនេះ គឺជាការឆ្លើយទៅកាន់សហរដ្ឋអាមេរិក ដែលបានសម្តែងការព្រួយបារម្ភអំពីវត្តមានរបស់យោធាចិននៅក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចេញមុខមកប្រតិកម្មនឹងក្តីកង្វល់របស់អនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកដែលថា ប្រទេសចិននិងកម្ពុជាមាន «មិត្តភាពជាប្រពៃណី» និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។លោក Wang បានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងល្អរបស់ប្រទេសចិន ជាមួយកម្ពុជាគឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ គឺមិនដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងមានកង្វល់នោះឡើយ៕