ប្រទេសជាង ៦០ និយាយថា ជនជាតិអាហ្វហ្កានីស្ថាននិងអ្នកផ្សេងទៀត ត្រូវតែអនុញ្ញាតឱ្យចាកចេញពីអាហ្វហ្គានីស្ថាន
វ៉ាស៊ីនតោន៖ ជាង ៦០ ប្រទេសបានចេញសេចក្តីថ្លែងការណ៍រួមមួយគ្នា ដោយនិយាយថា ជនជាតិអាហ្វហ្គានីស្ថាននិងពលរដ្ឋអន្តរជាតិ ដែលចង់ចាកចេញពីអាហ្វហ្គានីស្ថាន ត្រូវតែអនុញ្ញាតឱ្យចាកចេញ ហើយបន្ថែមថា អាកាសយានដ្ឋាននិងច្រកព្រំដែនត្រូវតែនៅតែបើកចំហ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងបណ្តាប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី កាណាដា បារាំងអាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ កាតា និងចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “អ្នកដែលមានអំណាចនិងកាន់កាប់សិទ្ធនៅទូទាំងអាហ្វហ្គានីស្ថាន មានភារកិច្ច និងទទួលខុសត្រូវ” ចំពោះ ការការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់មនុស្ស និងសម្រាប់ការស្តារឡើងវិញភ្លាមៗនូវសន្តិសុខ និងសណ្តាប់ធ្នាប់ស៊ីវិល” ។
ហើយបានបន្ថែមថា “ប្រជាជនអាហ្វហ្គានីស្ថានសមនឹងរស់នៅក្នុងសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ យើងនៅក្នុងសហគមន៍អន្តរជាតិបានត្រៀមខ្លួនដើម្បីជួយពួកគេ”។
មន្ទីរបញ្ចកោណ (Pentagon) បានអនុញ្ញាតឱ្យកងទ័ព ១.០០០ នាក់ ផ្សេងទៀតជួយជម្លៀសពលរដ្ឋអាមេរិកនិងអាហ្វហ្កានីស្ថាន ដែលបានធ្វើការឱ្យពួកគេពីទីក្រុងកាប៊ុល ខណៈដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងគ្រប់គ្រងការត្រួតពិនិត្យផ្លូវអាកាសដើម្បីជួយសម្រួលដល់ការចាកចេញរបស់ជនជាតិអាមេរិករាប់ពាន់នាក់។
សេចក្តីថ្លែងការណ៍រួមមួយពីក្រសួងការបរទេសនិងមន្ទីរបញ្ចកោណបន្ទាប់ពីពួកតាលីបង់បានចូលរដ្ឋធានីអាហ្វហ្គានីស្ថានបានបញ្ជាក់ថា សហរដ្ឋអាមេរិកក្នុងរយៈពេល ៤៨ ម៉ោង ខាងមុខនេះនឹង “ពង្រីកវត្តមានសន្តិសុខដល់កងទ័ពជិត ៦.០០០ នាក់ ដោយមានបេសកកម្មផ្តោតតែលើការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយនឹងគ្រប់គ្រងលើការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស” ។
គួររំលឹកថា ក្រសួងការបរទេសក៏បានអោយដែរដឹងថា ប្រទេសផ្សេងទៀតដែលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមាន ឈីលី កូឡុំប៊ី កូស្តារីកាសា ធារណរដ្ឋឆែក ដាណឺម៉ាក សាធារណរដ្ឋដូមីនិក អេលសាវ៉ាឌ័រ អេស្តូនី ហ្វាំងឡង់ ក្រិក ហូឡង់ នូវែលសេឡង់ អេស្ប៉ាញ ស៊ុយអែត អ៊ុយក្រែន និងយេម៉ែន ព្រមទាំងតំណាងជាន់ខ្ពស់ ក្រសួងការបរទេសសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ។ NR