មីយ៉ាន់ម៉ា៖ អង្គការជំនួយមនុស្សធម៌មីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអង្គារថា កាកបាទក្រហមមីយ៉ាន់ម៉ាកំពុងបង្កើនការគាំទ្រដល់ប្រជាជនរាប់រយរាប់ពាន់នាក់ ដោយសារវិបត្តិសេដ្ឋកិច្ចចាប់តាំងពីការធ្វើរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដែលជួបការលំបាកបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ។
កាកបាទក្រហមបាននិយាយថា ខ្លួននឹងបង្កើនការគាំទ្រដល់ប្រជាជនចំនួន ២៣៦.០០០ នាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយមានជំនួយពីសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ជំនួយទាំងនោះរួមមាន ជំនួយស្បៀងអាហារ និងជំនួយជាសាច់ប្រាក់។
គួររលឹកថា សេដ្ឋកិច្ចបានចុះខ្សោយដោយសារកូដកម្ម និងបាតុកម្មប្រឆាំងនឹងរបបយោធាធ្វើឡើងជារៀងរាល់ថ្ងៃ។ អ្នកប្រឆាំងនឹងច្បាប់យោធារាប់រយនាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ និងរាប់ពាន់នាក់ត្រូវបានឃុំខ្លួនក្នុងពេលដែលជម្លោះបានផ្ទុះឡើងនៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា។ NR