បុរសជនជាតិហ្វីលីពីនម្នាក់បានស្លាប់ បន្ទាប់ពីបង្ខំឲ្យអាវ៉ង់ ចំនួន ៣០០ ដង លើការបំពានបម្រាមគោចរនៃកូវីដ១៩
ហ្វីលីពីន៖ បុរសម្នាក់នៅក្នុងប្រទេសហ្វីលីពីន បានស្លាប់បន្ទាប់ពីត្រូវបានបង្ខំឱ្យអាវ៉ង់ ចំនួន ៣០០ ដង លើការរំលោភបម្រាមគោចរនៃកូវីដ១៩ ដែលធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះចុងក្រោយនៃវិធីសាស្រ្តឃោរឃៅជាញឹកញាប់របស់ប្រទេសនេះក្នុងការអនុវត្តការរឹតត្បិតចំពោះការកើនឡើងនៃជំងឺកូវីត១៩។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានអោយដឹងថា ក្រុមគ្រួសាររបស់គាត់បាននិយាយថា នៅថ្ងៃទី ១ ខែមេសា លោក Darren Manaog Peñaredondo អាយុ ២៨ ឆ្នាំបានចាកចេញពីផ្ទះរបស់គាត់ដែលនៅ General Trias ជាទីក្រុងមួយក្នុងខេត្ដ Cavite ដើម្បីទៅទិញទឹក ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងស្ថានភាពបិទទ្វារ ដោយសារតែការកើនឡើងនៃករណីកូវីត១៩។ ប៉ុន្តែគាត់ត្រូវបានប៉ូលីសឃាត់អោយឈប់ ហើយបានប្រាប់អោយធ្វើលំហាត់សមយុទ្ធ ១០០ ដង ។ ប៉ូលីសបានឱ្យគាត់ធ្វើលំហាត់ប្រាណម្តងទៀត នៅទីបំផុតគាត់បានធ្វើវាដដែលៗប្រហែល ៣០០ ដង។
យោងតាមរបាយការណ៍ដដែលពីក្រុមគ្រួសាររបស់ជនរងគ្រោះបាននិយាយថា “គាត់ចាប់ផ្តើមប្រកាច់នៅថ្ងៃសៅរ៍ ។ បន្ទាប់មក គាត់បានសន្លប់បាត់ហើយជាអកុសល លោក Peñaredondo បានស្លាប់នៅវេលាម៉ោង១០ យប់ តាមការអោយដឹងពីក្រុមគ្រួសារ។
យោងតាមរបាយការណ៍ រដ្ឋាភិបាលក្នុងតំបន់ និងអភិបាលក្រុង Trias បានបញ្ជាឱ្យមានការស៊ើបអង្កេតលើករណីស្លាប់របស់លោក Peñaredondo៕NR