អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (ហៅកាត់ CDC) បានប្រកាសថា សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ២៩៤.៩២៨.៨៥០ ដូស នៅក្នុងប្រទេស គិតត្រឹមព្រឹកថ្ងៃអាទិត្យ និងបានចែកចាយចំនួន ៣៦៦.៣១៦.៩៤៥ ដូស។

តួលេខទាំងនេះគឺកើនឡើងពីកម្រិតវ៉ាក់សាំងចំនួន ២៩៣.៧០៥.០៥០ ដែល CDC បាននិយាយថា បានចាក់ជូនប្រជាពលរដ្ឋនៅថ្ងៃទី ២៩ ខែឧសភា ក្នុងចំណោមចំនួន ៣៦៦.៣១៤.៦២៥ ដូលដែលបានទទួល។


ទីភ្នាក់ងារនេះបាននិយាយថា ប្រជាពលរដ្ឋ ១៦៧.៧៣៣.៩៧២ នាក់ បានទទួលយ៉ាងហោចណាស់ចំនួនមួយដូស ខណៈមនុស្សចំនួន ១៣៥.០៨៧.៣១៩ នាក់ បានទទួលវ៉ាក់សាំងពេញលេញគិតត្រឹមថ្ងៃអាទិត្យ។


គួររំលឹកថា ការចាក់វ៉ាក់សាំងសរុបរបស់ CDC រួមមាន វ៉ាក់សាំងចាក់ ២ ដូស ពីវ៉ាក់សាំង Moderna (MRNA.O) និង Pfizer / BioNTech (PFE.N) ក៏ដូចជាការចាក់វ៉ាក់សាំងតែមួយដូសរបស់ Johnson & Johnson's (JNJ.N) នៅម៉ោង ៦ ព្រឹក ET (១០:០០ GMT) ថ្ងៃអាទិត្យ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ