ភ្នំពេញ ៖ លោក តូច ចាន់នី អ្នកនាំពាក្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញ នូវការលំបាក និងទទួលស្គាល់នូវអ្វី ដែលជាបញ្ហាប្រឈម ក្នុងការគ្រប់គ្រងជនអនាថា ដែល រស់នៅតាមទីសាធារណៈ ដោយសារពួកគាត់ព្យាយាមគេចវេស មិនចង់រស់នៅក្នុងមណ្ឌល ទេ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច» នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ លោក តូច ចាន់នី បានឲ្យដឹងថា នាពេលកន្លងទៅ ក្រសួងបានសហ ការជាមួយ ស្ថាប័នពាក់ព័ន្ធនានា ដើម្បីដើរប្រមូលជនអនាថា ឲ្យមករស់នៅ ក្នុងមណ្ឌល។

លោកបន្ថែមថា ជនអនាថា ដែលរស់នៅក្នុងមណ្ឌល តែងតែបង្រៀននូវចំណេះ និងជំនាញ ផ្សេងៗ ដើម្បីពួកគាត់ក្រោយពេលចេញទៅវិញ អាចទៅប្រកបរបរផ្សេងៗបាន។

លោក មានប្រសាសន៍ថា «ក្រោយចូលទៅរស់នៅក្នុងមណ្ឌល ក្រុមជនអនាថាទាំងអស់នោះ តែងតែព្យាយាមរត់គេចចេញពីមណ្ឌល ដោយមិនចង់រស់នៅស្ថិតក្រោម ការគ្រង់គ្រង នោះទេ ។ មូលហេតុដែលពួកគេព្យាយាមរត់ចេញ ដោយសាររស់នៅខាងក្រៅ អាចយកប្រាក់បាន តាមរយៈការដើរសុំតាមទីសាធារណៈ»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ