ចាប់ពីថ្ងៃទី៦ ឧសភា តទៅ ! ក្រសួងយុត្តិធម៌ បើកដំណើរការឡើងវិញ ការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស
4 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នឹងសម្រេចបើកដំណើរការឡើងវិញនូវការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
សូមជម្រាបថា ការសម្រេចបើកដំណើរការឡើងវិញ ការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោស ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចឲ្យបិទបញ្ចប់ការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល៕EB