ពីថ្ងៃនេះតទៅ! អាហារដ្ឋាន ឌីលុច្ស ធីកខិន បើកដំណើរការវិញជាធម្មតា ដោយលក់ជាលក្ខណៈវិចខ្ចប់ជូនអភិថិជន
ភ្នំពេញ ៖ អាហារដ្ឋាន ឌីលុច្ស ធីកខិន សាខាផ្លូវ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសិ្ថតនៅតំបន់លឿង បើកដំណើរការវិញជាធម្មតា ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ ដោយលក់ជាលក្ខណៈវិចខ្ចប់ជូនអភិថិជន។
ក្នុងសេចក្ដីជូនដំណឹងរបស់ អាហារដ្ឋាន ឌីលុច្ស ធីកខិន ដែលសារព័ត៌មាន NP News ទទួលបាននាថ្ងៃទី២៩ មេសា នេះថា រាល់អតិថិជនទាំងអស់អាចកម្ម៉ង់បាន តាមរយៈលេខទូរស័ព្ទ ០៩២ ៥៨ ៥៨ ៨៣ / ០១៦ ៥៨ ៥៨ ៨៣ / ០១៦ ៨៦ ៦៣ ៦៨ និងតាមរយៈ APPដឹកជញ្ជូន ដែលជាដៃគូរសហការ មានដូចជា ៖ Nham24 ,E-get, Panda Food, WOW NOW, GOOD TO GO, Bloc, និង MUUVE ផងដែរ។
អាហារដ្ឋាន ឌីលុច្ស ឆីកខិន ក៏ផ្ដល់សេវាដឹកជញ្ជូនរាល់ការកម៉្មង់ ជូនអតិថិជនដែលស្ថិតក្នុង តំបន់ក្រហមលឿង និងតំបន់លឿងទុំ ឬតំបន់ដែលអនុញ្ញាដោយមន្ដ្រីមានសមត្ថកិច្ចប៉ុណ្ណោះ។
អ្នកគ្រប់គ្រង ហាង ឌីលុច្ស ឆីកខិន បានផ្ដល់បទសម្ភាសន៍ជា ក្រុមការងារ NP News តាមរយៈទូរស័ព្ទ ថា «ហាងយើងខ្ញុំ បានគោរពតាមគោលណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ រាល់បុគ្គលទាំងអស់ដែលបម្រើការងារក្នុងហាង មានការពាក់ម៉ាស់ របាំងមុខ ពាក់ស្រោមដៃយ៉ាងត្រឹមត្រូវ ជាពិសេស បាញ់អាកុលសំលាប់មេរោគ ជាប់ជាប្រចាំ»។
អ្នកគ្រប់គ្រង បន្ដថា រាល់អតិថិជនកម្ម៉ង់ ចេញពីហាងផ្ទាល់ យើងមានការវិចខ្ចប់យ៉ាងត្រឹមត្រូវ ហើយអ្នកដឹកជញ្ជូនឲ្យអតិថិជន គឺត្រូវតែរក្សាគម្លាតសុវត្ថិភាពជូនអភិថិជន។ ក្នុងនាមយើងខ្ញុំអ្នកគ្រប់គ្រង ហាង ឌីលុច្ស ឆីកខិន សូមថ្លែងអំណរគុណ ចំពោះអតិថិជនដែលតែងតែគាំទ្រ ហាងរបស់យើងខ្ញុំ ហើយសូមជូនពរទាំងអតិថិជនទាំងអស់ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ផងដែរ៕