ក្រុមហ៊ុន Solar and GPS រៀបចំអាហារសាមគ្គី និងផ្តល់វត្ថុអនុស្សាវរីយ៍ ជូនដល់បុគ្គលិកគ្រប់លំដាក់ថ្នាក់
ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន Solar and GPS Technology រៀបចំអាហារសាមគ្គី និងផ្តល់វត្ថុអនុស្សាវរីយ៍ជូនដល់បុគ្គលិកគ្រប់លំដាក់ថ្នាក់ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងធ្វើការ និងបម្រើសេវាកម្មជូនអតិថិជនគ្រប់ទិសទី។
គូសបញ្ជាក់ផងដែរក្រុមហ៊ុន Solar and GPS Technology ជាក្រុមហ៊ុនឈានមុខផ្តល់សេវាកម្មផ្គត់ផ្អង់ឧបករណ៍ GPS និងកាម៉េរ៉ាសុវត្ថិភាពក្នុងយានយន្តគ្រប់ប្រភេទទូទាំងប្រទេស។
ជាមួយគ្នានេះផងដែរ, ផ្អែកតាមតម្រូវការចាំបាច់របស់អតិថិជនបច្ចុប្បន្ន និងការវិវឌ្ឍន៍របស់បច្ចេកវិទ្យាឧបករណ៍ GPS ដូចនេះហើយក្រុមហ៊ុនបានសម្រេចបង្កើត App ឈ្មោះ SolarGPS2 ដែលអាចគ្រប់គ្រងយានយន្តលោកអ្នកបានយ៉ាងងាយស្រួល និងងាយប្រើប្រាស់បំផុត ជាលក្ខណៈគ្រួសារ រហូតដល់អាជីវកម្មតូច ខ្នាតមធ្យម និងខ្នាតធំផងដែរ។
សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង ភ្នាក់ងារបម្រើសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទ 023 96 68 68 , 071 5558 168, 069 33 99 67, 069 33 99 68 ។ អាស័យដ្ឋានរបស់ក្រុមហ៊ុនផ្ទាល់ ផ្ទះលេខ 96F, ផ្លូវលេខ 63, សង្កាត់ ទន្លេបាសាក់, ខ័ណ្ឌ ចំការមន, រាជធានីភ្នំពេញ៕