ភ្នំពេញ ៖ នាពេលថ្មីៗនេះ មានក្រុមជួយសង្គ្រោះសត្វព្រៃកម្ពុជា បានរកឃើញចំនួនសត្វព្រៃយ៉ាងច្រើន នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដើម្បីត្រៀមលក់ជូនអតិថិជន។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ Wildlife Alliance នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានរៀបរាប់ថា ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ក្រុមជួយសង្គ្រោះសត្វព្រៃកម្ពុជា បានរឹបអូសសត្វព្រៃជាង៨០គីឡូក្រាម ដែលត្រៀមលក់ជូនអតិថិជន រួមមាន អណ្តើក កង់គូរូ និងប្រភេទសត្វកម្រជាច្រើនទៀត ផងដែរ។

ក្រុមជួយសង្គ្រោះសត្វព្រៃកម្ពុជា ក៏បានរឹបអូសបាន ក្តាមងាប់ចំនួន៦ក្បាល ប្រជ្រៀវងាប់៥ក្បាល បក្សីងាប់២០ក្បាល អណ្តើកអាស៊ី២៣ក្បាល និងសត្វអណ្តើករស់៣ក្បាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ