ភ្នំពេញ ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញ ផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ មានចំនួន ១ ៥៩៩ ៩២២,៣៧ កើនឡើង ៥៥,២៧% បើធៀប ទៅនឹងឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើ ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ បានបញ្ជាក់ថា «ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅ ចំនួន២៥ ប្រទេស»។

អគ្គនាយកដ្ឋានកសិកម្ម រៀបរាប់ថា ក្នុងចំណោមផលិតផល ដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួន បានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា ៖ ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១,៥៦ តោន ,ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០ តោន ,ស្រូវចំនួន ២៨៧ ៨៥០,០០ តោន (មិនបានឆ្លងកាត់ ច្រកភូតគាមអនាម័យ មានចំនួន ៥៥៩ ០៣៣ តោន) ,គ្រាប់ស្វាយចន្ទីចំនួន ៧៩ ៤៧៣,៥១ តោន ,គ្រាប់ពោតក្រហមមានចំនួន ៧៨ ៨៥៦,១៤ តោន ,ផ្លែចេកស្រស់ចំនួន ៧៥ ៦៤៥,៥៧ តោន ,ផ្លែស្វាយស្រស់ចំនួន ៤៣ ៦៨០ តោន ,ម្ទេសស្រស់ចំនួន ៣២ ៤១៧,១២ តោន ,ដូងប្រេងចំនួន ៧ ១៧៦,៦៩ តោន និងកន្ទក់មានចំនួន ៦ ២៥០,០០ តោន និងផលិតផល ចំនួន៣៣មុខផ្សេងទៀត មានបរិមាណសរុប ចំនួន៣១ ៣៧១,២៥ តោន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ