ភ្នំពេញ  ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៉ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជាចំនួន ១២៨នាក់ ដែលបានបញ្ចប់ការសិក្សានៅប្រទេសអ៉ីស្រាអែល ហើយជួបការលំបាកក្នុងការធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។ 

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា  ដោយមានកិច្ចសហការល្អរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីអ៉ីស្រាអែលនឹងបញ្ជូននិស្សិតកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងយន្តហោះពិសេស ដែលហោះត្រង់ពីប្រទេសអ៉ីស្រាអែលមកកាន់កម្ពុជា។

 

 

ពេលមកដល់កម្ពុជា ជើងយន្តហោះពិសេសនោះ នឹងដឹកបញ្ជូននិស្សិតកម្ពុជា ដែលបានទទួលអាហារូបករណ៍ចំនួន ២៥០នាក់ផ្សេងទៀត ទៅបន្តការសិក្សានៅប្រទេសអ៉ីស្រាអែលវិញផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ