កូឡុំប៊ី ៖ មានស្ត្រីជនជាតិកូឡុំប៊ីម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅកណ្តាលមហាសមុទ្រ ក្រោយពីបាត់ខ្លួនរកមិនឃើញ អស់រយៈពេល២ឆ្នាំ ហើយត្រូវបានក្រុមគ្រួសាររបស់នាងអស់សង្ឃឹម ក្នុងការស្វែងរកតទៅទៀត។នេះបើយោងតាមប្រភពព័ត៌មាន 7news ចេញផ្សាយនាពេលថ្មីៗនេះ។

ក្រោយមកទៀត អ្នកនេសាទឈ្មោះ រ៉ូឡែនវិសាល និងមិត្តភក្តិរបស់លោកកំពុងធ្វើការនៅចម្ងាយ២ គីឡូម៉ែត្រ ពីឆ្នេរព័រតូរីកូ ហើយពួកគេក៏បានប្រទះឃើញអ្វីម្យ៉ាងកំពុងអណ្តែតទឹក ហើយនោះ គឺជាស្ត្រីដែលបាត់ខ្លួន២ឆ្នាំ ឈ្មោះ Angelica Gaitan អាយុ៤៦ឆ្នាំ បានអណ្តែតបិទភ្នែក មុនពេលនាង ត្រូវបានទាញចេញពីផ្ទៃសមុទ្រ។

បន្ទាប់ពីឃើញវីដេអូនេះភ្លាម កូនស្រីរបស់គាត់ បានធ្វើដំណើរមកជួបម្តាយដែលបាត់ខ្លួន ជាង២ឆ្នាំ ដោយមិនដឹងមូលហេតុ ហើយក៏យកត្រលប់ទៅផ្ទះវិញ ខណៈពេលដែលសមត្ថកិច្ចកំពុងតែស៊ើបអង្កេតករណីនេះផងដែរ ក្រោយពីស្ត្រីបានប្រាប់ថា គាត់បានរត់គេចពីហឹង្សាពីប្តីរបស់ខ្លួន និងពីជំរុំមួយដែលបានធ្វើបាបគាត់ យ៉ាងណាគាត់មិនចាំថាគាត់បានជួបអ្វីក្រោយពីលោតចូលទឹកឡើយ ដឹងត្រឹមថាគាត់មានសំណាងណាស់។

សូមបញ្ជាក់ផងដែរថា ស្ដ្រីជនជាតិកូឡុំប៊ីម្នាក់ ឈ្មោះ Angelica Gaitan បានរត់គេចចេញពីផ្ទះរយៈពេល២ពិតមែន ។បើតាមការបញ្ជាក់ពីក្រុមជួយសង្គ្រោះអ្នកនេសាទ បានឲ្យដឹងថា នាងអណ្ដែតនៅលើផ្ទៃសមុទ្រ ក្នុងរយៈពេល២ម៉ោងប៉ុណ្ណោះ គោលបំណងគាត់ចង់សម្លាប់ខ្លួន៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ