សមាគមភស្តុភារកម្មកម្ពុជា រំពឹងថា ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម នឹងក្លាយជាដំណោះស្រាយ មួយឆ្លើយតបចំពោះបញ្ហាប្រឈមចំពោះមុខរបស់វិស័យឯកជន
ភ្នំពេញ ៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីអំពី កាតព្វកិច្ចគណនេយ្យ និងសវនកម្ម នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា សមាគមភស្តុភារកម្មកម្ពុជា រំពឹងថា ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម នឹងក្លាយជាដំណោះស្រាយមួយ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមចំពោះមុខរបស់ វិស័ យឯកជន។ សមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា ទោះបីជាក្រុមហ៊ុន ប្រតិបត្តិករ និងផ្តល់សេវាកម្មពាក់ព័ន្ធ ក្នុងវិស័យ Logistics និងដឹកជញ្ជូនជាច្រើនអាចប្រកបរបរអាជីវកម្មរបស់ខ្លួននៅកម្ពុជា បានងាយស្រួល ដោយសេរី ក្រោមការសម្រួលធុរៈកិច្ចយ៉ាងល្អពីរាជរដ្ឋាភិបាលយ៉ាងណាក្តី ប៉ុន្តែវិស័យឯកជនក៏បាននឹង កំពុងជួបប្រទះ នូវបញ្ហាប្រឈមជាច្រើនផងដែរ ដែលមិនទាន់អាចដោះស្រាយបាននៅឡើយ រួមមាន ៖ បញ្ហាកង្វះធនធានមនុស្ស ,កង្វះខាតបច្ចេកវិទ្យាទាន់សម័យសម្រាប់ប្រើប្រាស់ ដូចជា ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងប្រតិបត្តិការការងារ និងប្រព័ន្ធផ្តល់សេវាកម្មជូនអតិថិជន។
ជាងនេះទៅទៀត ការចំណាយទៅលើថ្លៃដើមជាច្រើនគ្មានវិក័យបត្រ ,សវនកម្មភាពពីបណ្តាស្ថាប័ន ពាក់ព័ន្ធនានាមានសភាព ស្មុកស្មាញ ពិន័យធ្ងន់ធ្ងរ ដែលក្លាយជាក្តីកង្វល់ និងបន្ទុក សម្រាប់ក្រុមហ៊ុន ទាំងអស់ និងកង្វះផ្នែកប្រឹក្សាយោបល់ ណែនាំពីបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ក្នុងការតម្រង់ទិស ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ ដូចជា គំរូនៃកាន់កាប់បញ្ជីគណនេយ្យតាមវិស័យឲ្យបានត្រឹមត្រូវ ,ចំណាត់ថ្នាក់នៃការប្រកាសចំណូលចំណាយឲ្យបានត្រឹមត្រូវ ជាដើម។
ឆ្លៀតឱកាសនោះ លោក ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា សិក្ខាសាលា ផ្សព្វផ្សាយស្ដីពី កាតព្វកិច្ចគណនេយ្យ និងសវនកម្ម នាពេលថ្ងៃនេះនឹងក្លាយជាកម្មវិធីដ៏មានសារៈ សំខាន់បំផុត ដើម្បីឲ្យសមាជិកយើងទាំងអស់បានសិក្សាស្វែងយល់ពី កាតព្វកិច្ចតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ឲ្យបានកាន់តែច្បាស់ឡើងថែមទៀត ដើម្បីចូលរួមក្នុងការជំរុញការអនុវត្តច្បាប់នេះឲ្យបានជោគជ័យ។
ជាងនេះទៅទៀត លោកក៏មានជំនឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគណនេយ្យ និងទទួលយកនូវរាល់ធាតុចូលបញ្ហាប្រឈម សំណើពាក់ព័ន្ធទាំងឡាយ ក្នុងសិក្ខាសាលានាពេលនេះ ផងដែរ។
ក្នុងកម្មវិធីនេះដែរ លោក អ៊ីវ វាសនា អគ្គលេខាធិការ សមាគមភស្ដុភារកម្មកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីចាប់ ផ្ដើមបង្កើត សមាគមភស្ដុភារកម្មកម្ពុជា មកទល់នាពេលបច្ចុប្បន្ននេះ សមាគមទទួលបាន ការចូលរួមពីបណ្ដាលក្រុមហ៊ុនជាតិ និងអន្ដរជាតិ ដែលជាក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវ មានបទពិសោធន៍ខ្ពស់ និងមានវិជ្ជាជីវៈច្បាស់លាស់ និងកើនឡើងជាបន្ដបន្ទាប់។
លោកបន្ដថា បច្ចុប្បន្ននេះ សមាគមភស្ដុភារកម្មកម្ពុជា មានសមាជិកពេញសិទ្ធិ ចំនួន១១៥ក្រុមហ៊ុន និ ងមានក្រុមប្រឹក្សាភិបាល ចំនួន១១នាក់ ហើយទទួលបន្ទុះលើកការងារ ចំនួន៧ផ្នែក និងមានក្រុមការ ងារបច្ចេកទេស ចំនួន៦រូប ផងដែរ។
លោកបន្ថែមថា ដើម្បីសម្រេចបានគោលដៅ និងគោលបំណង ដែលបានដាក់ចេញស្របតាមផ្នែកការ យុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ធនធានមនុស្ស ក្រោមដំបូលសន្ដិភាព សមាគមភ ស្ដុភារកម្មកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការងារសិក្សាស្រាវជ្រាវ ដើម្បីបណ្ដុះបណ្ដា ល ចែករំលែកបទពិសោធន៍ និងព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងការអនុវត្តថ្មីៗនៃបច្ចេកវិទ្យា។ ជាពិសេស សំដៅធ្វើយ៉ាងណាធានាឲ្យបាន ប្រកបអាជីវកម្មដោយវិជ្ជាជីវៈ ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងស្របតាមច្បាប់ជាធរមាន ដើម្បីអាចឈរជើងប្រកួតប្រជែង ក្នុងតំបន់ និងពិភពលោក៕