ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានយល់ឃើញថា ការចរចាប្រាក់ឈ្នួល អប្បបរមាថ្មីសម្រាប់ឆ្នាំ២០២១ ខាងមុខនេះ គួរត្រូវបានពន្យារពេល ហើយប្រាក់ឈ្នួល អប្បបរមា ក្នុងឆ្នាំ២០២០ គួរបន្តសុពលភាពអនុវត្តរហូតដល់វិស័យនេះ អាចត្រឡប់ទៅ រកសភាពដើមវិញ។
យោងតាមសេចក្តីថ្លែងការណ៍ ស្តីពី ការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១ របស់ GMAC នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែលប្រទេសកម្ពុជា និងបណ្តាប្រទេសលើពិភពលោកកំពុងរងផលប៉ះពាល់ ជាក់ស្តែងក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង រោងចក្រ សហគ្រាសជាច្រើនបានផ្អាកដំណើការសកម្មភាពផលិតបណ្តោះអាសន្ន ខណៈមួយចំនួនទៀតបានឈប់ដំណើការ។
GMAC ចាត់ទុកថា ការបង្អង់ការចរចាប្រាក់ឈ្នួលអប្បបរមានឹងជាយន្តការមួយ ក្នុងការគាំទ្រឲ្យវិស័យនេះនៅបន្តមានជីវិតរស់នៅ ក៏ដូចជារក្សាការងារសម្រាប់កម្មករ និយោជិតយ៉ាងដូច្នេះដែរ។
GMAC សង្ឃឹមថា ការចរចាបា្រក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២១នេះ នឹងត្រូវផ្អាក ជាបណ្តោះ អាសន្នរហូតដល់ស្ថានភាពនៃវិស័យនេះមានភាពប្រក្រតឡើងវិញ៕EB
ខាងក្រោម សេចក្តីថ្លែងការណ៍ របស់ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ៖